**ថ្ងៃច័ន្ទ៖** ចំពោះអ្នកដែលកើតចំ ថ្ងៃច័ន្ទ ទំនាយថា មានកំណើតមកពីឋាននាគរាជ មានតេជះបារមីខ្ពស់ ប៉ុន្តែមានចិត្តកាច និង ខឹងមិនស្រាកស្រាន្ត។
ថ្ងៃអង្គារ៖ ចំពោះអ្នកដែលកើតចំ ថ្ងៃអង្គារ ជាមនុស្សមានកំណើតពីនរក មានកម្លាំងរឹងមាំខ្លាំង និង មានចិត្តក្លាហាន។
ថ្ងៃពុធ៖ ចំពោះអ្នកកើតចំថ្ងៃពុធ គឺទំនាយប្រាប់ថា មានកំណើតពីស្រុកលង្កា មានបញ្ញាច្រើន មានចិត្តល្អ សុភាពស្លូតត្រង់ ហើយរៀនវិជ្ជាឆាប់ចេះចាំ។
ថ្ងៃព្រហស្បតិ៍៖ បើកើតចំថ្ងៃព្រហស្បតិ៍ ទំនាយទាយថា ចាប់កំណើតពីឋានសួគ៌ មានបុណ្យវាសនា ឫកពារថ្លៃថ្លា ទឹកចិត្តល្អ រូបរាងស្អាតបាត សង្វាតធ្វើការងារ។
ថ្ងៃសុក្រ៖ ពិតណាស់អ្នកដែលកើតចំថ្ងៃសុក្រ អ្នកនោះមានកំណើតមកពីទ្វីបឧត្តរកុរ មានបញ្ញាជាមធ្យម ចិត្តជាកណ្ដាល រៀនវិជ្ជាបន្ទាប់បន្សំឆាប់ចេះចាំ។
ថ្ងៃសៅរ៍៖ ប្រសិនបើលោកអ្នកកើតចំថ្ងៃសៅរ៍ នោះក្នុងក្បួនតម្រាបានចែងថា លោកអ្នកមានកំណើតមកពីមគ្គប្រទេស មានឫទ្ធិអំណាចតេជះ ខ្លាំងក្លា មានចិត្តអង់អាចក្លាហាន រៀនវិជ្ជានានាខ្លាំងពូកែអស្ចារ្យណាស់។
ថ្ងៃអាទិត្យ៖ ចំពោះអ្នកដែលកើតចំ ថ្ងៃអាទិត្យ នោះមិនសូវជាល្អនោះឡើ ទំនាយថា មកពីស្រុកក្លិង្គ ច្រើនមានរោគាកម្រជាណាស់ ចំណែកចិត្តវិញគឺច្រើនតែរឹងរុះនិង ក្លៀវក្លា៕

English
ខ្មែរ